March 2019 - TUTORING SERVICE

TUTORING SERVICE

KHMER EASY TUTORING SERVICE

test
សេវាបង្រៀនតាម "ផ្ទះខ្មែរអ៊ីហ្ស៊ី" សូមស្វាគមន៍! សេវាកម្មយើងមានទទួលបង្រៀនសិស្សនៅតាមផ្ទះ គ្រប់មុខវិជ្ជា គ្រប់កម្រិត ព្រមទាំងមានភាសាបារាំង អង់គ្លេស អេស្ប៉ាញ កូរ៉េ ថៃ ចិន និងជប៉ុន។

Monday, March 18, 2019

កម្មវិធីសប្បុរសធម៌លើកទី២ នៅសាលាបឋមសិក្សាភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

2:35:00 PM 0
កម្មវិធីសប្បុរសធម៌លើកទី២ នៅសាលាបឋមសិក្សាភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កាលពីព្រឹកថ្ងៃ​ អាទិត្យ​ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២០៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូ​ ឆ្នាំ ២០១៩ សេវាបង្រៀនតាមផ្ទះខ្មែរអ៊ីហ្ស៊ីបានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  រួមនឹងសប្បុរសជន ចុះទៅចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា​ភូមិថ្មីខ្មែរ ដែលស្ថិតនៅភូមិ ភូមិថ្មីខ្មែរ ឃុំ ត្បែងខ្ពស់ ស្រុក សាមាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។​ ក្នុងកម្មវិធីនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាភូមិថ្មីខ្មែរ សរុបចំនួន១៧៥នាក់។ សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅសរសេរ ៥ ក្បាល, ​ប៊ិក១ដើម,  ខ្មៅដៃ១ដើម, ជ័រលុប១, បំពង់ដាក់ទឹក១, អាហារសម្រន់ រួមនឹងថវិកាមួយចំនួនផងដែរ។ ចំណែកលោកគ្រូចំនួនពីរនាក់ក៏ទទួលបានកញ្ចប់អនុស្សាវរីយ៍ពីកម្មវិធីផងដែរ។